ផែនការនេះនឹងដាក់ជូនកិច្ចប្រជុំពេញអង្គរបស់សមាជិក សមាជិកានៃ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី
October-05-2021

ថ្ងៃព្រហស្បតិ៍  ១0រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថៃ្ងទី៣០  ខែ កញ្ញា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សហការជាមួយអង្គការ UNWoMEN បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បី ពិនិត្យលើផែនការ សកម្មភាព របស់ក្រសួង ស្ថាប័ន ឆ្លើយ តបទៅនឹងសេចក្តីសង្កេតសន្និដ្ឋាន៥៧ ចំណុច  របស់គណ:កម្មាធិការ  CEDW នៃអង្កការសហប្រជាជាតិ លើរបាយ ការណ៍ លើកទី៦ ក្នុងការអនុវត្ត អនុសញ្ញា (CEDAW-COB)នៅកម្ពុជា  ដោយមានវត្តមានចូលរួមពីក្រុម ការងារបច្ចេកទេសយេនឌ័រ សរុបចំនួន ៩៨ រូប  មកពី៣២ ក្រសួង ស្ថាប័ន  មន្រ្តីអគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ និងក្រុមការងារអង្គការ UNWoMEN  ។ ការរៀបចំផែនការសកម្មភាព នេះបានផ្សារភ្ជាប់ទៅនឹងមាត្រាគោលនៃអនុសញ្ញា CEDAW ច្បាប់ជាតិ គោលនយោបាយ វិធានការនានា និងអាណ្ណតិ របស់មស្ថាប័ន ជាពិសេស ផែនការបញ្រ្ជាបយេនឌ័រតាមវិស័យ និង ត្រៀមប្រមូលវឌ្ឍនភាព សម្រាប់រៀបចំរបាយការណ៍លើកទី៧ របស់កម្ពុជា នៅឆ្នាំ២០២៣ ទៅអង្គការ សហប្រជាជាតិ ។ ផែនការនេះនឹងដាក់ជូនកិច្ចប្រជុំពេញអង្គរបស់សមាជិក សមាជិកានៃ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ដើម្បីពិនិត្យ និងសម្រេចដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយ។

នរោត្តម មុនីនាថ សីហនុ
Generic placeholder image
ព័ត៌មានជាវីដេអូ